មាត្រា៦០៦. បទជំនាញឥទ្ធិពលសកម្ម នៃក្រមព្រហ្មទណ្ឌ
បានចែងថា ៖
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជា ប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល បុគ្គលណា ដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល ប្រគល់អំណោយ ឬ ជំនួន ធ្វើការសន្យាជាមួយ ឬផ្តល់អត្ថប្រយោជន៍អ្វីមួយដល់អ្នករាជការសាធារណៈ ឬ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីទទួលបានពីស្ថាប័នរដ្ឋ ដោយសារឥទ្ធិពលពិតប្រាកដ ឬដោយសន្មតរបស់អ្នករាជការ ឬពលរដ្ឋនោះ នូវ ការងារ លទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្តីសម្រេចអនុគ្រោះ ផ្សេងទៀត ។
ថ្ងៃទី ៖ 02-05-2025, ដោយ Ajne | 7 Views