មាត្រា៥៩៥. និយមន័យនៃជំនួញឥទ្ធិពលអកម្ម និងមាត្រា៥៩៦. ទោសដែលត្រូវអនុវត្ត នៃក្រមព្រហ្មទណ្ឌ បានចែងថា ៖
ជំនួញឥទ្ធិពលអកម្ម គឺជាអំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទូចសុំ ឬយល់ព្រម ទទួល ដោយគ្មានសិទ្ធិ ដោយផ្ទាល់ ឬដោយប្រយោល នូវអំណោយ ជំនួន ការសន្យា ឬ អត្ថប្រយោជន៍ណាមួយ ដើម្បីទទួលបានពីស្ថាប័នរដ្ឋ ដោយសារឥទ្ធិពលពិត ប្រាកដ ឬដោយសន្មតនូវការងារ លទ្ធកម្មសាធារណៈ គ្រឿងសម្គាល់កិត្តិយស ឬសេចក្តី សម្រេចអនុគ្រោះផ្សេងៗដទៃទៀត ។
ក្រមព្រហ្មទណ
មាត្រា ៥៩៦. - ទោសដែលត្រូវអនុវត្ត ជំនួញឥទ្ធិពលអកម្ម ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ។
|