មាត្រា៥៩២. និយមន័យនៃវីតិក្រម និងមាត្រា៥៩៣._ ទោសដែលត្រូវអនុវត្ត នៃក្រមព្រហ្មទណ្ឌ បានចែងថា ៖
វីតិក្រម គឺជាអំពើរបស់អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត ដែល :
១-ទាមទារ ឬទទួល ជាសិទ្ធិ ជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹង ថាមិនត្រូវបង់ ឬដែលលើសពីចំនួនដែលគេត្រូវបង់ ។
២-យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើ ការលើកលែង ឬការលោះលាចំពោះការបង់ពន្ធ ឬអាករដែលខ្លួនដឹងថាខុសច្បាប់។
មាត្រា ៥៩៣. - ទោសដែលត្រូវអនុវត្ត បទវីតិក្រម ត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និង ពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ។
|