សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស បង្កើតឡើងមាន
+ គោលបំណង
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ មានគោលបំណងដូចខាងក្រោម៖
- ចូលរួមសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយដល់អ្នកសារព័ត៌មានអំពីផលវិជ្ជមាននិង អវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ សិទ្ធិការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ ផ្សេងទៀតដែលពាក់ព័ន្ធ
- ចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការចែករំលែកចំណេះដឹងច្បាប់នានាដល់ប្រជាពលរដ្ឋ ពាណិជ្ជករ សហគ្រិនព្រមទាំងអ្នកវិនិយោគផ្សេងទៀត
- ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ អំពីការពារ សិទ្ធិអ្នកប្រើប្រាស់ ដើម្បីជួយរកដំណោះស្រាយ និង វិធីការពារ
- ចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសផលិតផល ក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់។
+ទស្សនៈវិស័យ៖
ចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់,ប្រកួតប្រជែងមិនស្មោះត្រង់,ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ ប្រជាពលរដ្ឋ ពាណិជ្ជករ និង ស្ថាប័នពាក់ព័ន្ធ។
+ មានបេសកកម្ម
- ចូលរួម និង សហការបង្កើតកិច្ចការងារបណ្ដុះបណ្ដាល,សិក្ខាសាលា,សន្និសិទ្ធិ,បទបាឋកថាដល់ អ្នកសារព័ត៌មាន អោយយល់ដឹងអំពី កិច្ចការពារអ្នកប្រើប្រាស់ ,ការប្រកួតប្រជែងមិនស្មោះត្រង់,ច្បាប់ផ្សេងៗ និងចែករំលែកចំណេះដឹងទូទៅអំពីផលវិជ្ជមាននិងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិសំដៅហុចផលប្រយោជន៍ដល់ ប្រជាពលរដ្ឋ សហគ្រិន និងស្ថាប័នពាក់ព័ន្ធ។
-ផ្សព្វផ្សាយព័ត៌មានពិតអំពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព័ត៌មានដែលបម្រើដល់សេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្ដល់ព័ត៌មានអំពីផលិតផលក្លែងក្លាយ,កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីរីកចម្រើនសេដ្ឋកិច្ចជាតិ។
-ចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម ស្ថានទូត និង អង្គភាពផ្សេងទៀតដើម្បីសិក្សាស្រាវជ្រាវស្វែងយល់អំពីការផលិត,រោងចក្រ,សហគ្រាសលើគ្រប់វិស័យ ទាំងក្នុងស្រុក និង ក្រៅស្រុក ដើម្បីជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។