តើអ្វីទៅជាស៥(5S)?

ស៥ ជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យគឺ៖
ដើម្បីឲ្យការអនុវត្ត ស៥ ទទួលជោគជ័យចាំបាច់ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវ។ សវនកម្ម ស៥ ត្រូវបានគេចាត់ទុកជាផ្នែកមួយ ខណៈដែលវាជាឧបករណ៍យ៉ាងសំខាន់ដើម្បីឲ្យប្រាកដពីភាពត្រឹមត្រូវនៃការអនុវត្ត ស៥ ក្នុងកន្លែងធ្វើការ។ តាមរយៈសវនកម្ម ស៥ អាចឲ្យក្រុមហ៊ុនកំណត់ពីកម្រិតសក្តានុពលភាពនៃគុណភាពកែលំអ និង អាចវាយតម្លៃពីភាពខ្លាំង និងខ្សោយនៃការអនុវត្ត ស៥ ទៅតាមផ្នែកនីមួយៗក្នុងក្រុមហ៊ុន។
-
Sort សម្រិតសម្រាំង ៖ សម្រាំងយកវត្ថុចាំបាច់ ដោយញែករវាងវត្ថុចាំបាច់ និងមិនចាំបាច់ ហើយ ធ្វើការដកវត្ថុទាំងឡាយណាដែលមិនចាំបាច់ចេញ។
-
Set សណ្តាប់ធ្នាប់ ៖ រៀបចំវត្ថុចាំបាច់ទាំងឡាយទៅតាមលំដាប់លំដោយឲ្យបានល្អ ធ្វើដូចនេះ វានឹងងាយស្រួលរើសយកវត្ថុទាំងនោះមកប្រើ នៅពេលណាដែលត្រូវការ។
-
Shine ស្អាត ឬសម្អាត ៖ សម្អាត និងពិនិត្យឲ្យបានម៉ត់ចត់គ្រប់កន្លែងការងារ ហេតុនេះនឹងមិនមាន ធូលីនៅលើឥដ្ឋ ម៉ាស៊ីន និងបរិក្ខាប្រើប្រាស់នោះទេ។
-
Standardize ស្តង់ដា ៖ ត្រូវរក្សាស្តង់ដារឲ្យបានខ្ពស់នៅគ្រប់ទីកន្លែងការងារ តាមរយៈការរក្សា អ្វីៗឲ្យបានស្អាត និងមានសណ្តាប់ធ្នាប់គ្រប់ពេលវេលាទាំងអស់។
-
Sustain ស្ថិតស្ថេរ ៖ ត្រូវបណ្តុះបណ្តាលមនុស្សឲ្យអនុវត្តន៏ប្រព័ន្ឋ ស៥ ជាបន្តបន្ទាប់ជានិច្ច ដូចនេះវានឹងក្លាយជាទម្លាប់ និងត្រូវបានរក្សាទុកនៅក្នុងវប្បធម៏ការងារ នៅក្នុងក្រុមហ៊ុន។